16 September

Australian Schools Information Day 2019

សាលាអូស្រ្តាលីផ្ដល់ជូននូវការអប់រំសកល Event tomorrow, 17th September 2019 at Sofitel, Phnom Penh (English below) ការអប់រំគឺជាយានចម្លងឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។ ដើម្បីទទួលបានអនាគតត្រចះត្រចង់គឺ​ត្រូវចាប់ផ្ដើមរៀបចំនៅថ្ងៃនេះ។​ គ្រួសារនៅក្នុងប្រទេសកម្ពុជាក៏មានការយល់ឃើញបែបនេះផងដែរ ពួកគាត់ស្វែងរកការអប់រំដែលល្អប្រសើរសម្រាប់កូនៗរបស់ខ្លួន ព្រោះការអប់រំដែលល្អប្រសើរគឺជាគន្លឹះដែលនាំឱ្យពួកគេជោគជ័យនាពេលអនាគត។ សាលាដែលត្រូវបញ្ជូនកុមារទៅសិក្សា គឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់គ្រួសារជាច្រើន។ ដើម្បីសម្រេចជោគជ័យនៅក្នុងសេដ្ឋកិច្ចសាកលនាពេលបច្ចុប្បន្ន សិស្សដែលទទួលបានឱកាសទៅសិក្សានៅបរទេសគឺជាការបោះជំហានដែលមានប្រៀបជាងអ្នកដទៃ!   នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ថ្ងៃសាកសួរព័ត៌មានអំពីប្រទេសអូស្រ្តាលី នឹងប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ …